khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១០
     
    ចែករំលែក ៖

    ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១០ ខណ្ឌទួលគោករាជធានីភ្នំពេញដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារដែលសម្រេចបានខែមេសា និងពិភាក្សាកំណត់ទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តខែឧសភា ឆ្នាំ២០២២ គឺត្រូវរួមសហការគ្នាផ្តល់អាទិភាពលើភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានស្របតាមនីតិវិធី និងគោលការណ៍ណែនាំនានាដែល គ ជ ប បានកំណត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានផ្ដល់ជូនកញ្ចប់អាហារស្រាយបួសខែ រ៉ម៉ាឌន ជូនដល់ស៊ូរ៉ាវ ម៉ាស្ជិត ទាំង៧ ក្នុងសង្កាត់ច្រាំងចំរេះទី១